លោកប្រធានរដ្ឋសភា Tran Thanh Man ទស្សនាតំបន់តាំងពិព័រណ៌សៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ។ (រូបថត៖ Van Diep/TTXVN) |
ក្នុងអត្ថបទសរសេរដែលបានចុះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ២៣ កក្កដា ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានសង្កត់ធ្ងន់ថា មិនថា ក្នុងតួនាទីជាប្រធានរដ្ឋសភានីតិកាលទី១១ និង ១២ សមាជិករដ្ឋសភានីតិកាលទី ១១ ១២ ១៣ ១៤ និង ១៥ ប្រធានរដ្ឋ ឬអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាមនោះទេ លោកអគ្គលេខាបក្ស Nguyen Phu Trong ជានិច្ចកាលផ្តល់ការ យកចិត្តទុកដាក់ពិសេស ការដឹកនាំគ្រប់ជ្រុងជ្រោយ សត្យានុម័ត វិទ្យាសាស្ត្រ ជាក់លាក់ និងជ្រាលជ្រៅ ចំពោះការរៀបចំ និងសកម្មភាពរបស់រដ្ឋសភាវៀតណាម។ ក្រោមការដឹកនាំរបស់បក្ស និងលោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងអាណត្តិ ថ្មីៗនេះ រដ្ឋសភាមានការបោះជំហានក្នុងទិសដៅត្រឹមត្រូវ លើកកំពស់គុណភាពនិង ប្រសិទ្ធភាពនៃប្រតិបត្តិការ ពង្រីកយ៉ាងខ្លាំងក្លានូវប្រជាធិបតេយ្យ នីតិរដ្ឋ អនុវត្តន៍យ៉ាង គ្រប់គ្រាន់នូវសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។
លោកប្រធានរដ្ឋសភា Tran Thanh Man បានសង្កត់ធ្ងន់ថា លោកអគ្គលេខាបក្ស Nguyen Phu Trong ជានិច្ចកាលក្រើនរំលឹករដ្ឋសភាឲ្យត្រូវ “ជិតស្និទ្ធ និងផ្សាភ្ជាប់ ជាមួយប្រជាជន ក្ដាប់ជាប់យ៉ាងគ្រប់គ្រាន់ និងយល់យ៉ាងជ្រាលជ្រៅនូវគំនិត បំណង ប្រាថ្នា និងតម្រូវការស្របច្បាប់របស់ប្រជាជន គោរពផ្ទៀងស្តាប់ ឆ្លុះបញ្ចាំងយ៉ាង ពេញលេញនូវឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជន”។ នេះគឺជាកត្តាសំខាន់ដែលធានាឲ្យរដ្ឋសភាធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ហើយពិតជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន៕

