លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង អញ្ជើញទៅសួរសុខទុក្ខកម្មាភិបាល និងយុទ្ធជន លើនាវាលេខ ០១២ Ly Thai To កងពលតូចលេខ ១៦២ កងទ័ពជើងទឹក (រូបថត៖ Quang Tien/VOV)

លោកវរសេនីយ៍ឯក Tran Quang Phu មេបញ្ជាការកោះ Truong Sa កងពលតូចលេខ ១៤៦ កងទ័ពជើងទឹកភូមិភាគទី៤ បានចែករំលែកថា៖ “ក្នុងបេះដូងរបស់កម្មាភិបាល យុទ្ធជនគ្រប់រូបនៅ Truong Sa លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ជាគំរូដ៏ភ្លឺស្វាងនៃវីរភាពបដិវត្តន៍ ដែលជានិមិត្តរូបដ៏ថ្លៃថ្នូរបស់បក្ខជនបក្សកុម្មុយនិស្ត ជាគំរូសម្រាប់កម្មាភិបាលនិងយុទ្ធជន Truong Sa គ្រប់រូបសិក្សា និងត្រាប់តាមផងដែរ”។

លោកវរសេនីយ៍ឯក Tran Quang Phu មេបញ្ជាការកោះ Truong Sa (រូបថត៖ VOV)

ឆ្លើយតបនឹងមនោសញ្ចេតនា និងការជឿទុកចិត្តរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង កម្មាភិបាល យុទ្ធជន និងប្រជាជនស្រុកកោះ Truong Sa តែងតែសាមគ្គី និងប្តេជ្ញាចិត្តសាងស្រុកកោះ Truong Sa ដ៏រឹងមាំ និងរក្សាបាននូវទឹកដីដ៏ពិសិដ្ឋរបស់មាតុភូមិ ប្រទេសជាតិ៕