លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើការជាមួយគណៈកម្មាការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម។ (រូបថត៖ VOV)

លោកអគ្គលេខាបក្សបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ទូលំទូលាយរបស់គណៈកម្មការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម ចាប់តាំងពីការច្របាច់បញ្ចូលគ្នារហូតមកដល់បច្ចុប្បន្ន ជាពិសេសការរក្សាស្ថិរភាពអង្គភាព ការផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវគោលនយោបាយសំខាន់ៗរបស់បក្ស និងរដ្ឋទៅកាន់មហាជន និងយុវជនទូទាំងប្រទេស។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃការងារឃោសនាអប់រំនិងចលនាមហាជនក្នុងស្ថានភាពថ្មី ហើយទន្ទឹមនឹងនោះបានស្នើឱ្យផ្នែកឃោសនាការអប់រំ និងចលនាមហាជនទាំងមូលបន្តស្រាវជ្រាវ ផ្លាស់ប្ដូរថ្មីផ្នត់គំនិតពីប្រពៃណីទៅទំនើប អនុវត្តន៍ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ ដើម្បីបំពេញតម្រូវការកាន់តែខ្ពស់ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV)

រួមជាមួយនឹងការជំរុញខ្លាំងនូវការឃោសនាអំពីការអបអរសាទរខួប ១០០ ឆ្នាំនៃសារព័ត៌មានបដិវត្តន៍វៀតណាម; ខួបលើកទី ៨០ ទិវាជ័យជំនះបដិវត្តន៍ខែសីហា និងខួបលើកទី ៨០ ទិវាបង្កើតប្រទេសជាតិនោះ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យផ្តោតលើការឃោសនាឱ្យបានទូលំទូលាយនូវសមិទ្ធិផលរបស់ប្រទេសជាតិក្រោយរយៈពេល ៨០ ឆ្នាំ គោលដៅកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី; សេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន និងគោលនយោបាយសំខាន់ៗរបស់បក្ស និងរដ្ឋស្តីពីការបង្រួមក្បាលម៉ាស៊ីនដឹកនាំ ការរៀបចំអង្គភាពរដ្ឋបាល ការផ្លាស់ប្ដូរថ្មី កែលម្អស្ថាប័ន ការបង្កើតរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន សមាហរណកម្មអន្តរជាតិ ការអប់រំបណ្តុះបណ្តាល និងការថែរក្សាសុខភាពប្រជាជនផងដែរ៕