អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញទៅសួរសុខទុក្ខ និងធ្វើការ ជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Nghe An។ (រូបថត៖ VOV)
ជម្រាបជូនលោកអគ្គលេខាបក្ស តូ ឡឹម លេខាបក្សខេត្ត Nghe An លោក Nguyen Duc Trung បានឲ្យដឹងថា ខេត្តទំនងជានឹងសម្រេចបានគោលដៅសំខាន់ៗចំនួន ១៩/២១ តាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគខេត្តលើកទី ១៩; អត្រាកំណើនជាមធ្យមនៃផលិតផលក្នុងស្រុកសរុប (GRDP) ក្នុងដំណាក់កាល ២០២១ - ២០២៤ សម្រេចបាន ៧,៨៩%។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV)
ធ្វើសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្ស តូ ឡឹម បានកោតសរសើរ ចំពោះលទ្ធផលលើគ្រប់ជ្រុងជ្រោយដែលខេត្ត Nghe An សម្រេចបាន។ លោកអគ្គលេខាបក្សបានស្នើឲ្យខេត្តយក
វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្ដូរថ្មីស្ថាប័ន ការកែ លម្អបរិយាកាសអាជីវកម្ម និងឧត្តមភាពរបស់មនុស្ស Nghe An ដើម្បីបង្កើតសន្ទុះ ទម្លាយដ៏ខ្លាំងក្លានាពេលខាងមុខ៖
“ក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស និងទូលំទូលាយ ក្រោមឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្ដូរថាមពល និងការប្រែ ប្រួលភូមិសាស្ត្រនយោបាយសកលនោះ ខេត្ត Nghe An ចាំបាច់ត្រូវជ្រើសរើសទិសដៅ ប្រកបដោយនិរន្តរភាព និងស៊ីជម្រៅសម្រាប់ខ្លួន។ កត្តាសំខាន់ទី១ និងជាមូលដ្ឋាន បំផុតគឺធានាបាននូវបរិយាកាសស្ថិរភាព សន្តិសុខ សុវត្ថិភាព និងអំណោយផល សម្រាប់ការអភិវឌ្ឍ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ក្នុងនោះបក្សដើរ តួនាទីស្នូលក្នុងការសម្រេចចិត្តទាំងអស់ ព្រមទាំងបន្តរក្សាការពារជាតិ និងសន្តិសុខ ក្នុងតំបន់ឲ្យបានរឹងមាំផងដែរ។ កិច្ចការសំខាន់បន្ទាប់ទៀតគឺត្រូវបន្តរៀបចំ ចាត់តាំង ក្បាលម៉ាស៊ីនដឹកនាំតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ១៨ ធានាបាននូវលក្ខណៈ បង្រួម សពុលភាព និងប្រសិទ្ធភាព។ លើសពីនេះ Nghe An ចាំបាច់ត្រូវអនុវត្តន៍គំរូ អាជ្ញាធរពីរកម្រិតប្រកបដោយប្រសិទ្ធភាពផងដែរ”។
លោកអគ្គលេខាបក្ស ទូ ឡឹម និងក្រុមការងារមកសួរសុខទុក្ខ និងជូនអំណោយដល់វីរអ្នកម្តាយវៀតណាម Le Thi Sau នៅទីក្រុង Vinh។ (រូបថត៖ VOV)
នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្ស ទូ ឡឹម បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់វីរអ្នកម្តាយវៀតណាម Le Thi Sau នៅទីក្រុង Vinh៕