លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV) |
“បន្តប្រែក្លាយមនោគមវិជ្ជា សីលធម៌ និងរចនាបថហូជីមិញ ទៅជាស្ដង់ដារ សីលធម៌ជាក់លាក់ ងាយយល់ ងាយចងចាំ ងាយអនុវត្ត ដោយដាក់ចេញគោលដៅ ដើម្បីខិតខំប្រឹងប្រែងនិងសម្រេចតាមក្របខ័ណ្ឌពេលវេលានីមួយៗ ងាយស្រួលត្រួត ពិនិត្យ និងវាយតម្លៃសម្រាប់គណៈកម្មាធិការបក្ស អង្គភាពនីមួយៗ និងបុគ្គលម្នាក់ៗ ក្នុងជួរនគរបាលប្រជាជន”។
លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឲ្យផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនូវការសិក្សា និងអនុវត្តតាមមនោគមវិជ្ជា សីលធម៌ និងរចនាបថហូជីមិញ ជាមួយនឹងការកសាង កម្លាំងនគរបាលប្រជាជនឲ្យពិតជាស្អាតស្អំ រឹងមាំ ចំណាន ទំនើប និងការកសាង ចលនា ប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ ក្នុងនោះជ្រួតជ្រាបឲ្យបានជ្រាល ជ្រៅនូវទស្សនៈ “ប្រជាជនជាឫសគល់” ហើយគោលជំហរ គោលនយោបាយស្ដីពីការ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ត្រូវតែផ្ដើមចេញពីសេចក្តីប្រាថ្នា សិទ្ធិ និងផល ប្រយោជន៍ស្របច្បាប់របស់ប្រជាជន៕

