ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ រដ្ឋមន្ត្រី លោក Datuk Seri Mohamad Hasan បានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងជាផ្លូវការដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim ជាមួយនឹងក្តីសង្ឃឹមនៃការអាចរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅឆ្នាំនេះ។ រដ្ឋមន្ត្រីការបរទេស លោក Mohamad ក៏បានឲ្យដឹងថា លោកបានពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅដើមខែមេសា អំពីផែនការជ្រើសរើសពេលវេលាសមស្របដើម្បីរៀបចំសន្និសីទនៅឆ្នាំនេះ។

មជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ ជាទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ។ រូបថត៖ Ngoc Diep/VOV

ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាសម្រាប់អាស៊ាន និងសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាភូមិសាស្ត្រនយោបាយ រួមទាំងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរ៕