អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីថៃលោក Paetongtarn Shinawatra ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី កាលពីថ្ងៃទី ១៦ ធ្នូ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar បាននិយាយថា ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆាប់សម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)ប្រកបដោយគុណភាពនិងជាក់ស្តែង។ តាមនោះ បញ្ហានៅសមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធីនិងមានលក្ខណៈស្ថាបនា ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងនោះមាន UNCLOS ឆ្នាំ ១៩៨២។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim។ រូបថតឯកសារ៖ IRNA/TTXVN |
លោក Anwar Ibrahim ក៏បានសង្កត់ធ្ងន់លើគោលជំហរនៃប្រទេសទាំងពីរចំពោះបញ្ហាមីយ៉ាន់ម៉ា ដោយសន្យាអនុវត្តយ៉ាងពេញលេញនូវការឯកភាព ៥ ចំណុច (៥PC) ជាមួយនឹងការអនុវត្តវិធានការសន្ទនាក្រៅផ្លូវការក្នុងកម្រិតផ្សេងៗគ្នាជាច្រើន ដើម្បីធានាការចូលរួមរបស់មីយ៉ាន់ម៉ា និងនាំប្រទេសនេះ វិលត្រឡប់ទៅរកឋានៈសំខាន់នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ឡើងវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រសួងការបរទេសម៉ាឡេស៊ីបានឲ្យដឹង,00ថា ភាគីថៃក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់ប្រទេសម៉ាឡេស៊ី ក្នុងការដោះស្រាយស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២៥៕

