កិច្ចប្រជុំកំពូលនេះ រួមមានការចូលរួមរបស់មេដឹកនាំនៃប្រទេសដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ ន័រវេស អេស្តូនី ឡាតវី និងប៉ូឡូញ។ ប្រទេសលីទុយអានីមិនបានបញ្ជូនតំណាងទៅចូលរួមនោះទេ ព្រោះកំពុងស្ថិតក្នុងដំណើរការបង្កើតរដ្ឋាភិបាលថ្មី។
កិច្ចប្រជុំកំពូលនេះ រួមមានការចូលរួមរបស់មេដឹកនាំនៃប្រទេសដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ ន័រវេស អេស្តូនី ឡាតវី និងប៉ូឡូញ។ រូបថត៖ euromaidanpress |
នៅក្នុងសន្និសីទ ភាគីទាំងអស់បានសន្យាពង្រឹងសមត្ថភាពការពារជាតិ និងពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ បណ្តាមេដឹកនាំក៏បានអះអាងសារជាថ្មីពីការសន្យារបស់ខ្លួន ក្នុងការបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែន រួមទាំងឧស្សាហកម្មការពារជាតិផងដែរ។ តាមនោះ បណ្តាប្រទេសនឹងវិនិយោគលើការដឹកជញ្ជូនគ្រាប់រំសេវបន្ថែមទៀតទៅកាន់អ៊ុយក្រែន។ យោងតាមតួរលេខស្ថិតិ ជំនួយសរុបដែលក្រុមប្រទេស Nordic បណ្តាប្រទេសបាល់ទិក និងប្រទេសប៉ូឡូញផ្តល់ឲ្យអ៊ុយក្រែន មានតម្លៃរហូតដល់ ២៤ ពាន់លានអឺរ៉ូ ហើយនេះក៏ជាកម្រិតរួមវិភាគទានខ្ពស់បំផុតទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក។
បច្ចុប្បន្ន រុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយលើចំណាត់ការរបស់ប្រទេសខាងលើនោះទេ៕

