ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក Volodimir Zelensky នៅឯសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ (រូបថត៖ REUTERS/Jonathan Ernst) |
ក្នុងអំឡុងពេលពិភាក្សា អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុងទទួលបានការគាំទ្រពីមេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុប កាណាដា សហភាពអឺរ៉ុប និងណាតូ។
រីឯខ្លួនវិញ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសង្កត់ធ្ងន់ថា ដំណើរការសន្តិភាពណាមួយត្រូវតែធានាកត្តាស្នូលចំនួន ២គឺ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ លោកស្រី Leyen បានបញ្ជាក់ថា សហភាពអឺរ៉ុបស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលរួមចំណែកដល់គោលដៅរួមគឺនាំមកនូវសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងសម្រាប់អ៊ុយក្រែន។
នៅក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Stefan Kornelius បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជូនដំណឹងដល់សម្ព័ន្ធមិត្តអំពីស្ថានភាពបច្ចុប្បន្ននៃកិច្ចចរចាសន្តិភាព ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៅពេលនេះទេ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

