នេះគឺជាផ្នែកមួយនៃកម្មវិធី "ក្តីប្រាថ្នាសន្តិភាព" នៃពិធីបុណ្យដើម្បីសន្តិភាពឆ្នាំនេះ។ ព្រះសង្ឃ ពុទ្ធបរិស័ទប្រហែល១០០០នាក់ និងប្រជាជនយ៉ាងច្រើនកុះករ បានចូលរួមក្នុងពិធីនេះ។

នៅក្នុងពិធីនេះ គណៈប្រតិភូបានចំណាយពេល ១ នាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធវរីយុទ្ធជនពលី។ រូបថត៖ vov

មហាពិធីបង្សុកូលឆ្នាំនេះ អូសបន្លាយរយៈពេលពីថ្ងៃទី ២៣-២៥ ខែកក្កដា នៅតាមបូជនីយដ្ឋាននៅទូទាំងខេត្ត Quang Tri។ មហាពិធីបង្សុកូលនេះ ត្រូវបានរៀបចំឡើងដើម្បីរំលឹកវិញ្ញាណក្ខន្ធ សម្តែងការដឹងគុណ តបស្នងសងគុណចំពោះវីរយុទ្ធជនពលី ដែលបានពលីជីវិត និងបូជាដើម្បីឯករាជ្យជាតិ និងសេរីភាពរបស់មាតុភូមិ។ លើសពីនេះ មហាពិធីបង្សុកូលក៏បួងសួងសុំឱ្យប្រទេសជាតិបន្តមានសុខសន្តិភាពជារៀងរហូត និងសេចក្ដីសុខដល់ប្រជាជនគ្រប់រូប៕