![]() |
| មហាសន្និបាតបក្សកម្មុយនីស្តវៀតណាម៖ជំនឿជាក់ទៅលើឱកាសថ្មី ជ័យជំនះថ្មី |
(VOV)_នាថ្ងៃទី២១ មករា មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាល
ទី១២ ត្រូវបានប្រារព្វឡើងជាផ្លូវការនៅទីក្រុងហាណូយ។ ក្នុងឱកាសនេះ បណ្ដា
កាសែតធំៗក្នុងប្រទេស បានសំរិតសំរាំងនូវខ្លឹមសារជាច្រើន ដើម្បីអបអរសាទ
រព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់នេះនៅវៀតណាម។
ក្នុងទំព័រដើមកាសែត Nhan Dan (ប្រជាជន ) ចេញផ្សាយថ្ងៃទី២១មករា បាន
ដាក់ជួរអក្សរ៖ បក្សកម្មុយនីស្តវៀតណាមរុងរឿងជានិច្ច រួមជាមួយនោះគឺរូបភាព
លោកប្រធានហូជីមិញ និងបទសរសេរមានចំណងជើងថា៖លោកប្រធានហូជីមិញ
រស់ជានិច្ចក្នុងបុព្វហេតុរបស់យើង។ នៅទំព័រដើមនេះក៏មានបទវិចារណកថាឆ្ពោះ
ទៅមហាសន្និបាត ជឿជាក់បន្តបោះជំហានក្នុងដំណាក់កាលថ្មី។ តាមបទសរសេរ
នេះ ក្រោយរយៈពេល៥ឆ្នាំ អនុវត្តសេចក្ដីសម្រេចរបស់មហាសន្និបាតទី១១ របស់
បក្សកម្មុយនីស្តវៀតណាមក្រោមការដឹកនាំរបស់បក្ស វៀតណាមបានខំប្រឹងប្រែង
ឆ្លងកាត់រាល់ការលំបាកសាកល្បង ដើម្បីទទួលអោយបានសមិទ្ធិផលសំខាន់ជាច្រើន។
កាសែត Quan Doi Nhan Dan (កងទ័ពប្រជាជន) បានចេញលេខពិសេស ដើម្បី
អបអរសាទរមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២។ ក្នុងទំព័រដើម
បានចុះផ្សាយរូបភាពលោកប្រធានហូជីមិញ ហើយដក់ស្រង់ពាក្យសំដីរបស់លោកអ៊ំ
៖ បក្សយើងជាសិលធម៌ ជាអរិយធម៌ ជាឯករាជ្យ ឯកភាព ជាសន្តិភាព និងភាពសម្បូរ
ធូធារ។ ទន្ទឹមនឹងនោះជាបទ វិចារណកថា៖ឱកាសថ្មី សក្ដានុភាពថ្មី ដោយអះអាងថា៖មហាសន្និបាតបក្សទី១២ បានគូសសញ្ញាសំខាន់អំពីការអភិវឌ្ឍន៍ខ្លាំងក្លា អំពីកាត្រិះរិះ
ការយល់ដឹង និងស្ថានភាពដឹកនាំផ្លាស់ប្តូរថ្មីរបស់បក្ស ក្នុង៣ទស្សវត្ស៍កន្លងទៅ
ក្នុងឱកាសនេះដែរ កាសែតកងទ័ពប្រជាជនក៏បានចុះផ្សាយរូបភាព និងបទសរសេរ
ជាច្រើន ដូចជា៖ទំនុកទុកចិត្តចំពោះវាសនាថ្មី ឬមោទនភាពឈានទៅមុខ …លៗ
ក៏ក្នុងថ្ងៃនេះដែរ បណ្ដាកាសែត Lao Dong, Tien Phong, Tin Tuc និងកាសែតជា
ច្រើនទៀត របស់វៀតណាម ក៏បានជូនព័ត៏មាន ស្ដីអំពីខ្លឹមសារនៃមហាសន្និបាត នីតិកាលទី១២នេះ និងបណ្ដាសកម្មភាពអបអរសាទរមហាសន្និបាត នៅតំបន់នានាក្នុង
ទូទាំងប្រទេសដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

