ដោយមានសំឡេងគាំទ្រចំនួន ១៥៨ សំឡេងប្រឆាំង ចំនួន ៩ និងសំឡេងអនុបវាទចំនួន ១៣សំឡេង មហាសន្និបាតអង្គការ សហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចចិត្ត A/ES-10/L.33 សំណូមពរឲ្យមានឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងយូរអង្វែងនៅតំបន់ហ្គាហ្សា ទន្ទឹមនឹងនោះ ដោះលែងចំណាប់ខ្មាំងទាំងអស់ភ្លាមមួយរំពេច និងដោយ គ្មានលក្ខខណ្ឌ។

អគារត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅជំរំជនភៀសខ្លួន al-Nuseirat តំបន់ហ្គាហ្សា កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

លើសពីនេះ មហាសន្និបាតអង្គការសហប្រជាជាតិក៏បានស្នើឱ្យអ៊ីស្រា អែលដកអាជ្ញាហាមប្រាមលើទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការ សហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន៕