ក្នុងអំឡុងពេលកិច្ចប្រជុំនៅរដ្ឋធានី Tehran របស់អ៊ីរ៉ង់ ភាគីនានាបានយល់ព្រមរំសាយបក្សពួកទាំងអស់ ហើយរួមបញ្ចូលគ្នា ដោយប្រតិបត្តិការជាមួយគ្នាក្រោមក្រសួងការពារជាតិដ៏ឯកភាពមួយ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានចុះផ្សាយអត្ថបទមួយដែលបញ្ជាក់ថា ខាងលើនេះ គឺជាសេចក្តីប្រកាសរបស់រដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចប្រជុំ ឬកិច្ចព្រមព្រៀងនោះទេ។

លោក Ahmed al-Sharaa មេដឹកនាំក្រុមអ៊ីស្លាម Hayat Tahrir al-Sham (HTS) ក្នុងប្រទេសស៊ីរី។ រូបថត៖ IRNA/TTXVN

នាថ្ងៃដដែល រដ្ឋមន្ត្រីមហាផ្ទៃទួរគីលោក Ali Yerlikaya បានឲ្យដឹងថា ប្រទេសនេះបានជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តរបស់ប្រជាជនស៊ីរីចំនួន ២៥.០០០ នាក់ក្នុងរយៈពេល ១៥ ថ្ងៃកន្លងទៅ ដែលគូសបញ្ចាក់នូវការកើនឡើង ៧ ដងបើធៀបនឹងប៉ុន្មានឆ្នាំកន្លងទៅ។ តាមនោះ ទីក្រុងអង់ការ៉ា បានជួយសម្រួលនីតិវិធីសម្រាប់ប្រជាជនស៊ីរីធ្វើមាតុភូមិនិវត្តន៍។ អនុញ្ញាតឱ្យពួកគេនាំយករបស់របរផ្ទាល់ខ្លួន ដូចជា ប្រដាប់ប្រដារប្រើប្រាស់ក្នុងផ្ទះ និងយានជំនិះ; ដាក់ចេញនូវវិធានការថ្មី អនុញ្ញាតឱ្យសមាជិកម្នាក់នៃគ្រួសារស៊ីរីនីមួយៗ ឆ្លងកាត់ព្រំដែនចំនួនបីដង នៅចន្លោះខែមករា និងខែកក្កដា ឆ្នាំ ២០២៥៕