រូបថត៖ MediaVOV5 |
តាំងពីព្រឹកព្រលឹម ប្រជាជនបានឈរតម្រង់ជួរដែលលាតសន្ធឹងរាប់គីឡូម៉ែត្រដើម្បី រង់ចាំចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ លោក Nguyen Van Long អតីតយុទ្ធជននៃសង្កាត់ Truong Dinh ខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ បានឲ្យដឹងថា៖
“ក្នុងឱកាសខួបទិវាកំណើតលោកប្រធានហូជីមិញជារៀងរាល់ឆ្នាំ សមាគមអតីត យុទ្ធជន និងសមាគមនារីសង្កាត់ តែងតែរៀបចំដំណើរទៅគោរពវិញ្ញាណក្ខ័ន្ធ ដើម្បី សម្ដែងនូវការគោរពនិងការដឹងគុណចំពោះលោកប្រធានហូជីមិញ ដែលជាអគ្គ មគ្គុទេសដ៏មហិមាររបស់ប្រជាជន
វៀតណាម និងត្រូវបានប្រជាជនពិភពលោកទាំង មូលគោរពរាប់អាន”។
វៀតណាម និងត្រូវបានប្រជាជនពិភពលោកទាំង មូលគោរពរាប់អាន”។
មិនត្រឹមតែប្រជាជនហាណូយប៉ុណ្ណោះទេ ប្រជាជនមកពីគ្រប់ទិសទីលើទូទាំងប្រទេសក៏បានចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញផងដែរ។
“ខ្ញុំនៅ Ca Mau បានមកគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុងឱកាសទិវា កំណើតរបស់លោកអ៊ុំ។ នេះជាបំណងប្រាថ្នារបស់ខ្ញុំជាយូរមកហើយ តែថ្ងៃនេះទើបខ្ញុំអាចធ្វើវាបាន។ នៅពេលមកគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ខ្ញុំមានអារម្មណ៍ រំជួលចិត្តខ្លាំងណាស់ ដោយបានរំលឹកដល់រយៈពេលដ៏លំបាកលំបិន ដែលលោក ប្រធានហូជីមិញបានធ្វើដំណើរទៅគ្រប់ទីកន្លែង ដើម្បីស្វែងរកគោលមាគ៌ាសង្គ្រោះ ប្រទេសជាតិ និងសង្គ្រោះប្រជាជន”។
“ខ្ញុំបានជិះរថយន្ត ៥០០ គីឡូម៉ែត្រពីខេត្ត Quang Binh មកទីនេះ។ ឆ្នាំនេះខ្ញុំមាន អាយុ ៦៩ ឆ្នាំហើយ ប៉ុន្តែខណៈពេលដែលខ្ញុំនៅតែមានសុខភាពល្អ ខ្ញុំត្រូវតែទៅគោរព វិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ ខ្ញុំក៏ខិតខំព្យាយាមសិក្សា និងធ្វើតាមគំរូលោក ប្រធានហូជីមិញផងដែរ”។
រួមជាមួយនឹងប្រជាជនវៀតណាម ក្នុងឱកាសនេះ ភ្ញៀវទេសចរអន្តរជាតិយ៉ាង ច្រើនកុះករក៏បានមកគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ទស្សនាតំបន់កេរ្តិ៍ ដំណែលវិមានប្រធានរដ្ឋ និងសារមន្ទីរហូជីមិញផងដែរ៕

