បើតាមលោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC មជ្ឈមណ្ឌលព័ត៌មាននិងទិន្នន័យមេគង្គ មិនត្រឹមតែបម្រើបុព្វហេតុរបស់ MRC ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានព័ត៌មាននិងសកម្មភាពជាមួយប្រជាជន ដើម្បីអនាគតនៃអាងទន្លេទៀតផង។ នេះជានិមិត្តសញ្ញានៃកិច្ចសហប្រតិបត្តិការនិងការយល់ដឹងរវាងបណ្តាប្រទេសក្នុងតំបន់អាងទន្លេមេគង្គ ប្រទេសជាដៃគូ និងភាគីពាក់ព័ន្ធ។
លោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ។ រូបថត៖ Ho Hai/VOV-Vientiane |
ក្នុងឱកាសនេះ លេខាធិការដ្ឋាន MRC ក៏បានដាក់ឱ្យដំណើរការកម្មវិធី OneMekong ផ្តល់ទិន្នន័យអំពីការត្រួតពិនិត្យកម្ពស់ទឹក និងការព្យាករណ៍ដោយផ្ទាល់ដល់ប្រជាជននៅអនុតំបន់ទន្លេមេគង្គ រួមចំណែកលើកកម្ពស់តួនាទីរបស់ MRC ក្នុងការជំរុញនិងសម្របសម្រួលកិច្ចសហប្រតិបត្តិការទន្លេមេគង្គ។
កាលពីឆ្នាំ ១៩៩៥ ប្រទេសចំនួន ៤ ដែលក្នុងតំបន់អាងទន្លេមេគង្គក្រោម រួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ ដោយបង្កើត គណៈកម្មការទន្លេមេគង្គ - MRC៕

