នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានឲ្យដឹងថា លោកគោរពការសម្រេចរបស់ប្រធានាធិបតី Joe Biden ហើយលោកសង្ឃឹមថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រធានាធិបតី Joe Biden សម្រាប់អាណត្តិដែលនៅសល់។ នាយករដ្ឋមន្ត្រីអៀរឡង់ លោក Simon Harris បានថ្លែងអំណរគុណដល់ប្រធានាធិបតី Joe Biden ចំពោះការរួមវិភាគទានរបស់លោកដល់ពហុភាគីនិយម និងដំណោះស្រាយរួម។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅលោក Biden ជាបេក្ខជនងាយទស្សន៍ទាយ ហើយនៅសល់រយៈពេល ៤ ខែទៀតរហូតដល់ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដូច្នេះប្រការជាច្រើននៅតែអាចកើតឡើង៕
