នាយករដ្ឋមន្ត្រី លោក ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលស្តីពី “ការបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃ គណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ (រូបថត៖ VOV)

ក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឱ្យបន្តពិនិត្យ កែសម្រួលនិងបំពេញបន្ថែមតាមស្ថានភាពជាក់ស្តែង ដោយឈរលើគោលការណ៍ រចនាសម្ព័ន្ធអង្គភាពត្រូវធានាឱ្យបាននូវប្រតិបត្តិការប្រកប ដោយភាពស្អាតស្អំ មានប្រសិទ្ធភាព លើកកម្ពស់គុណភាពកម្មាភិបាលនិងបុគ្គលិក។ ជាពិសេស ការរៀបចំឡើងវិញ ត្រូវតែកាត់បន្ថយអន្តរការីនិងចំណុចបង្គោល ប៉ុន្តែមិនត្រូវត្រួតស៊ីគ្នា ឬ រំលងមុខងារ ភារកិច្ច និងអំណាចណាមួយឡើយ។

លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្ត ការសុក្រិតរបៀបរបបនិងគោលនយោបាយសម្រាប់កម្មាភិបាល បុគ្គលិកក្នុងដំណើរការរៀបចំស្ថាប័ន ជាពិសេសត្រូវមានគោលនយោបាយលើកទឹកចិត្តកម្មាភិបាលចុះមូលដ្ឋាន។

យោងតាមគណៈកម្មាធិការដឹកនាំ ការងាររៀបចំឡើងវិញ ត្រូវបានក្រសួង ស្ថាប័នក្រោមឱវាទរបស់រដ្ឋាភិបាលអនុវត្តជាបន្ទាន់ ពោលគឺបង្ហើយគម្រោងជាមូលដ្ឋាន។ តាមនោះ ក្បាលម៉ាស៊ីមរដ្ឋាភិបាលនឹងត្រូវបានបង្រួមពី ៣០ ចុះត្រឹម ២១ រួមមាន៖ ក្រសួងចំនួន ១៣ ស្ថាប័នថ្នាក់ក្រសួងចំនួន ៤ និងទីភ្នាក់ងារចំនួន ៤ ចំណុះរដ្ឋាភិបាល៕