នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយាអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលបុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី (រូបថត៖ Duong Giang/TTXVN) |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា បក្ស រដ្ឋ និងរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ចំពោះ សហគមន៍ជនវៀតណាមនៅឯបរទេសនិយាយរួម និងសហគមន៍ជនវៀត ណាមនៅប្រទេសម៉ាឡេស៊ីនិយាយដោយឡែក ព្រោះសហគមន៍ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសាច់ឈាម និងជាធនធានដ៏សំខាន់របស់ប្រទេសជាតិ។ គោលនយោបាយរបស់បក្សនិងរដ្ឋ តែងតែគាំទ្រប្រជា ជនឱ្យមានឋានៈស្របច្បាប់រឹងមាំ រក្សាលំនឹងជីវភាពរស់នៅ និងសមាហរណកម្មក្នុងសង្គមមូលដ្ឋាន; ពង្រឹងយ៉ាងរឹងមាំផែនមហាសាមគ្គីជនជាតិទាំងមូល លើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូន រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងជំនួបសំណេញសំណាលជាមួយកម្មាភិបាលបុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមប្រចាំនៅម៉ាឡេស៊ី (រូបថត៖ Lai Hoa/VOV) |
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងជំនួបពិភាក្សា និងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ី លោកនឹងស្នើឱ្យភាគីម៉ាឡេស៊ីបន្ត យកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀត ណាមក្នុងការរស់នៅ សិក្សា និងធ្វើការប្រកបដោយស្ថិរភាព បន្តធ្វើ សមាហរណកម្មយ៉ាងសកម្ម និងរួមចំណែកអភិវឌ្ឍន៍ប្រទេសម្ចាស់ផ្ទះ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សូមគូសបញ្ជាក់ថា បច្ចុប្បន្នមានជនជាតិវៀតណាមប្រមាណ ៤ ម៉ឺននាក់កំពុងរស់នៅ សិក្សា និងធ្វើការក្នុងប្រទេសម៉ាឡេស៊ី។ សហគមន៍ជនវៀត ណាមនៅម៉ាឡេស៊ីមានសាមគ្គីភាព ឧស្សាហ៍ព្យាយាមនិងរស់នៅ និងធ្វើសមាហរណកម្មយ៉ាងល្អទៅក្នុងសង្គមមូលដ្ឋាន រក្សាស្មារតីស្នេហាជាតិ មោទនភាពជាតិ ឆ្ពោះទៅមាតុភូមិប្រទេសជាតិជានិច្ច៕


