នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញទទួលទានអាហារពេលព្រឹកនិងពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន។ (រូបថត៖ VOV) |
ភាគីទាំងបីបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍតំបន់ព្រំដែន ដោយផ្តោតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម ការធ្វើបរិវត្តកម្មឌីជីថល ធនធានមនុស្ស និងការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធច្រកទ្វារ ព្រំដែនគោករវាងប្រទេសទាំងបី ដើម្បីបង្កើតភាពងាយស្រួលជាអតិបរមាសម្រាប់ ពាណិជ្ជកម្មតាមព្រំដែន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្តជាប់ព្រំដែននានា; សម្របសម្រួលស្រាវជ្រាវ បង្កើតតំបន់សេដ្ឋកិច្ចឆ្លងដែន ពិនិត្យ និងកែសម្រួលកិច្ច ព្រមព្រៀង ដើម្បីបង្កើតច្រករបៀងផ្លូវច្បាប់ដ៏អំណោយផល ខិតខំបង្កើនទំហំពាណិជ្ជ កម្មរវាងវៀតណាម-ឡាវឡើងដល់ ៥ពាន់លានដុល្លារអាមេរិក និងវៀតណាម-កម្ពុជា ឡើងដល់ ២០ពាន់លានដុល្លារអាមេរិក; ជំរុញគំនិតផ្តួចផ្តើម “៣ ប្រទេស គោលដៅតែ ១” និងសម្របសម្រួលជាមួយប្រទេសថៃ ដើម្បីអនុវត្តន៍គម្រោងតភ្ជាប់គមនាគមន៍ដឹក ជញ្ជូនរវាងប្រទេសទាំងបួន។
នាយករដ្ឋមន្ត្រីទាំងបីបានចែករំលែកថា សន្តិសុខរបស់ប្រទេសមួយនេះក៏ជាផលប្រយោជន៍របស់ប្រទេសមួយផ្សេងទៀតដែរ; សន្យាជាថ្មីម្ដងទៀតនូវកិច្ចសហប្រតិ បត្តិការដើម្បីរក្សាស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គមក្នុងប្រទេសនីមួយៗ និងរក្សាសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន; ជំរុញខ្លាំងនូវការបង្ការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ប្រឆាំងការឆ្លងដែនខុសច្បាប់ ការពារព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍៕

