ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកជំទាវនៅអាកាសយានដ្ឋាន។ (រូបថត៖ VOV) |
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ស៊ុយអែតក្នុងរយៈពេល៦ឆ្នាំកន្លងទៅ ក្នុងគោលបំណងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងរវាងវៀតណាម និងស៊ុយអែត ដែលជាប្រទេសមួយក្នុងចំណោម ប្រទេសដែលមានតួនាទី និងឋានៈដ៏សំខាន់នៅអឺរ៉ុប។
គេរំពឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នឹងជួបពិភាក្សាការងារ និងជួបសន្ទនាជាមួយតំណាងរាជវង្ស នាយករដ្ឋមន្ត្រី និង ប្រធានរដ្ឋសភាស៊ុយអែត; ទៅសាកសួរសុខទុក្ខមិត្តភក្តិជនជាតិស៊ុយអែតដ៏ជិតស្និទ្ធ ជាមួយវៀតណាម; ធ្វើជាប្រធានវេទិកាសេដ្ឋកិច្ចវៀតណាម-ស៊ុយអែត និងធ្វើការជា មួយក្រុមហ៊ុនស៊ុយអែតធំៗមួយចំនួន; ទៅទស្សនា និងថ្លែងសុន្ទរកថាគោល នយោបាយនៅសាកលវិទ្យាល័យឈានមុខគេរបស់ស៊ុយអែត៕

