បេសកជនពិសេសរបស់លោកអគ្គលេខាបក្ស តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហោយជុង បានជួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបថត៖ Xuan Hung/nhandan.vn |
ក្នុងជំនួបនេះ លោកប្រធានាធិបតី ពូទីន បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជាក់ថា ការដែលលោក តូ ឡឹម បន្តត្រូវបានបោះឆ្នោតជ្រើសតាំងធ្វើជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិថ្មី បានបង្ហាញពីការជឿទុកចិត្តខ្ពស់របស់បក្ស និងប្រជាជន។ លោកប្រធានាធិបតី ពូទីន បានសម្តែងពីជំនឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស តូ ឡឹម វៀតណាមនឹងសម្រេចបានជៅកជ័យនូវអាទិភាពជាយុទ្ធសាស្ត្រ នាំប្រទេសឈានចូលយុគសម័យនៃការអភិវឌ្ឍយ៉ាងរឹងមាំ និងសម្រេចបានជោគជ័យនូវគោលដៅដែលបានដាក់ចេញ។
នារសៀលថ្ងៃដដែល (ថ្ងៃទី២៤ ខែកុម្ភៈ) រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហោយជុង និងរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក ស៊ែរហ្គេ ឡាវរ៉ូវ បានជួបពិភាក្សាគ្នា។ ភាគីទាំងពីរបានពិនិត្យ និងវាយតម្លៃចំពោះស្ថានភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកភាពលើវិធានការជាច្រើនដើម្បីបង្កើនតួនាទីនាំមុខរបស់ក្រសួងទាំងពីរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ; និងផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលជាមានការយកចិត្តទុកដាក់ដូចគ្នា៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
