ព្រឹត្តិការណ៍ទាំងពីរគឺ "OCOP ផលិតផលពិសេសប្រចាំតំបន់ និងម្ហូបអាហារ" និង "រសជាតិ OCOP និងបុណ្យតេតប្រពៃណី" បានរួមចំណែកនាំផលិតផល OCOP ក្លាយទៅជាជម្រើស និងនិន្នាការសម្រាប់អំណោយបុណ្យតេត។ រូបថត៖ T.H/VOV |
ព្រឹត្តិការណ៍ទាំងនេះ នឹងដាក់តាំងបង្ហាញផលិតផល OCOP ពិសេសជាច្រើនប្រភេទ ដូចជា តែ កាហ្វេ គ្រាប់ស្វាយចន្ទី រុក្ខជាតិឱសថ កសិផល ជលផលកែច្នៃ សំបុកត្រចៀកកាំ ភេសជ្ជៈ ផលិតផលសិប្បកម្ម និងអំណោយសម្រាប់បុណ្យតេតប្រពៃណី។ ចំណុចលេចធ្លោនៃកម្មវិធីគឺជំរុញការផ្លាស់ប្តូរឌីជីថល ជាពិសេសតាមរយៈសកម្មភាព livestream លក់ទំនិញ និងតភ្ជាប់បណ្តាញអ៊ីនធឺណិត បង្កើតលក្ខ័ណ្ឌសម្រាប់អ្នកផលិត OCOP ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ស្វែងរកដៃគូ និងពង្រីកទីផ្សារ។
លោក ឡេ វៀត ប៊ិញ អនុប្រធានការិយាល័យក្រសួងកសិកម្មនិងបរិស្ថាន ទទួលបន្ទុកភាគខាងត្បូង បានឲ្យដឹងថា៖ “ក្នុងអំឡុងពេលចុងឆ្នាំ និងបុណ្យតេតប្រពៃណី ផលិតផល OCOP មានគុណសម្បត្តិច្បាស់លាស់ជាងផលិតផលកសិកម្មដទៃទៀត។ នេះគឺដោយសារតែតម្លៃពិសេសក្នុងស្រុកនិងតម្លៃវប្បធម៌ ដែលមិនអាចរកឃើញនៅផលិតផលកសិកម្មដទៃទៀត។ ប្រសិនបើយើងអាចតភ្ជាប់អ្នកផលិតជាមួយអ្នកប្រើប្រាស់ និងអ្នកទេសចរ ផលិតផល OCOP នឹងមិនត្រឹមតែជាផលិតផលកសិកម្មសាមញ្ញប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់នឹងវប្បធម៌ និងទេសចរណ៍ទៀតផង”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

