កម្មវិធីសម្តែងសិល្បៈដោយសិល្បករនៃមហោស្រពតន្ត្រី និងរបាំកងទ័ពប្រជាជនវៀតណាម (រូបថត៖ Pham Kien/TTXVN)

ការជួបប្រាស្រ័យតន្ត្រីយោធាឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែធ្នូ ដោយប្រមូលផ្តុំក្រុមតន្ត្រីយោធានៃកងទ័ពប្រជាជនវៀតណាម នគរបាលប្រជាជន និងក្រុមតន្ត្រីយោធានៃកងទ័ពប្រទេសឡាវ កម្ពុជា ចិន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ក្នុងដំណើរសម្តែងនេះ ក្រុមតន្ត្រីយោធាបានសម្តែងនៅបរមរាជវាំងថាំង ឡុង, នៅពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ នៅលើផ្លូវដើរជុំវិញបឹង Hoan Kiem នៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។

ការជួបប្រាស្រ័យនេះ គឺជាសកម្មភាពមួយនៅក្នុងព្រឹត្តិការណ៍ជាច្រើន ដើម្បីរំលឹក ខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ឆ្នាំ ២០២៤) និងខួបលើកទី ៣៥ នៃពិធីបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល (២២ ធ្នូ ឆ្នាំ ១៩៨៩ - ២២ ធ្នូ ២០២៤); រួមចំណែកផ្សព្វផ្សាយអំពីប្រទេសជាតិ ប្រជាជន និងកងទ័ពប្រជាជនវៀតណាមទៅកាន់មិត្តអន្តរជាតិ ជាពិសេសបណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍នេះផ្តល់ឱកាសដើម្បីបង្កើនការយល់ដឹង ទំនុកចិត្ត និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ពនៃបណ្តាប្រទេស៕