![]() |
| បំផុសចលនាសរសេរ “យុវជន-និស្សិតវៀតណាមនៅឯបរទេសជាមួយនឹងភារ កិច្ចការពារអធិបតេយ្យភាពកោះសមុទ្រវៀតណាម” |
(VOVworld)- ពិធីបំផុសចលនាសរសេរ “យុវជន-និស្សិតវៀតណាមនៅឯបរទេស
ជាមួយនឹងភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រវៀតណាម” បានបើកនាថ្ងៃ
ទី១៣កក្កដានៅទីក្រុងហាណូយ។ ការប្រឡងនេះសម្រាប់យុវជន សមូហភាពជា
ជនវៀតណាមអាយុ ពី១៦ដល់៣៥ឆ្នាំ ដែលកំពុងរស់នៅឯបរទេស។ ខ្លឹមសារនៃ
អត្ថបទប្រឡងគឺផ្តោតសំខាន់ទៅលើការស្រាវជ្រាវ ផ្តល់ព័ត៌មាន ឯកសារប្រវត្តិ
សាស្ត្រនិងគតិយុត្តដែលអះអាងនូវអធិបតេយ្យភាពរបស់វៀត ណាមចំពោះប្រជុំ
កោះ Hoang Sa និង Truong Sa ព្រមទាំងនាំចេញសំណើរ និងឧទ្ទេសនាមនូវគោល
គំនិតរបស់ខ្លួនក្នុងការតស៊ូ ការពារអធិបតេយ្យភាពកោះ សមុទ្រវៀតណាម។ ថ្លែង
មតិក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការឃោសនា និងអប់រំមជ្ឈឹមនិងជារដ្ឋមន្ត្រី
ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បានសង្កត់ធ្ងន់
ថា៖
“តាមរយៈការប្រឡងនេះ គឺរួមចំណែកយ៉ាងធំធេងចូលក្នុងការផ្សព្វផ្សាយ
ឲ្យអណិកជននៅឯបរទេស ជនបរទេសនៅប្រទេសសាមីដែលយុវជននិងនិស្សិត
វៀតណាមកំពុងសិក្សា រស់នៅ និងធ្វើការនោះ យល់ច្បាស់នូវគោលនយោបាយ
របស់បក្សនិងរដ្ឋវៀតណាមក្នុងកិច្ចការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុ
ប្រទេស។ ភារកិច្ចបច្ចុប្បន្ននិងអនាគតរបស់យើងគឺបន្តរួមចំណែកយ៉ាងសកម្ម
ថែម ទៀតចូលក្នុងកិច្ចការពារអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់មាតុប្រទេស”។
ពេលវេលាទទួលអត្ថបទប្រឡងចាប់ពីថ្ងៃទី១៤កក្កដា ដល់ថ្ងៃទី៣០តុលា
ឆ្នាំ២០១៦។ ព័ត៌មានលំអិតបានចុះផ្សាយលើទំព័រវែប www.biendaoquehuong.vn៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
