សៀវភៅនេះប្រមូលផ្តុំនូវឯកសារដ៏មានតម្លៃ រៀបរាប់ពីពេលវេលាដែលលោកប្រធានហូជីមិញប្រតិបត្តិការនៅប្រទេសថៃក្នុងអំឡុងឆ្នាំ ១៩២៨-១៩២៩។ ថ្វីត្បិតតែពេលវេលាមិនយូរប៉ុន្មានទេ ត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែនេះគឺជាដំណាក់កាលដ៏សំខាន់បំផុតក្នុងដំណើរទៅស្វែងរកមាគ៌ាសង្គ្រោះជាតិរបស់លោកប្រធានហូជីមិញ។ ចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធ និងដំណើររបស់លោកប្រធានហូជីមិញនៅប្រទេសថៃ ប្រធានសមាគមមិត្តភាពថៃ-វៀតណាម លោក Sanan Angubolkul បានសង្កត់ធ្ងន់ថា៖ “ទំនាក់ទំនងជិតស្និទ្ធរវាងលោកប្រធានហូជីមិញ និងប្រទេសថៃ មិនត្រឹមតែជាសញ្ញាសំគាល់នៃប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការចាប់ផ្តើមនៃទំនាក់ទំនងមិត្តភាពដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ ជំរុញទំនាក់ទំនងជាមួយអាណិកជនវៀតណាមនៅប្រទេសថៃ ក្នុងសម័យកាលដែលលោកប្រធានហូជីមិញប្រតិបត្តិការនៅភូមិភាគឦសានប្រទេសថៃ។ សហគមន៍អាណិកជនវៀតណាមនៅខេត្តនេះ នៅតែបន្តមរតក មនោគមន៍វិជ្ជារបស់លោកប្រធានហូជីមិញ រហូតដល់សព្វថ្ងៃនេះ”។
ពិធីបង្ហាញមុខសៀវភៅទ្វេភាសាវៀតណាម-ថៃ ក្រោមចំណងជើងថា “លោកអុំហូនៅប្រទេសថៃ” ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ ទិវាកំណើតលោកប្រធានហូជីមិញ។ រូបថត៖ VOV |
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Ngo Minh Hien បានប្រគល់សៀវភៅនិទានចំនួន២ សរសេរអំពីលោកប្រធានហូជីមិញដែលមានចំណងជើងថា "Nuoc non van dam" របស់អ្នកនិពន្ធ Nguyen The Ky អតីតអគ្គនាយកវិទ្យុសម្លេងវៀតណាម ជូនដល់គណៈគ្រប់គ្រងមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅខេត្ត Udon Thani និងមណ្ឌលអនុស្សាវរីយ៍ប្រធានហូជីមិញនៅខេត្ត Nakhon Phanom៕

