ប្រធានាធិបតីលីទុយអានីនិងថ្នាក់ដឹកនាំវៀតណាមបានថតរូបជាមួយសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ (រូបថត៖ Truong Dang/diendandoanhnghiep.vn)

ថ្លែងនៅក្នុងវេទិកានេះ ប្រធានាធិបតីនៃសាធារណរដ្ឋលីទុយអានី Gitanas Nausėda បាននិយាយថា បច្ចុប្បន្នលីទុយអានីមានប្រៀបខ្លាំងក្នុងវិស័យវិទ្យាសាស្ត្រជីវិត ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង កម្មវិធីបច្ចេកវិទ្យាខ្ពស់ ឡូហ្ស៊ីស្ទិកឆ្លាតវៃ និងជាប្រទេសឈានមុខគេមួយនៅសហភាពអឺរ៉ុបក្នុងសន្ទស្សន៍សុវត្ថិភាពអ៊ីនធឺណិតសកល។ លីទុយអានីបានត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍ទាំងនេះជាមួយវៀតណាម។ យោងតាមលោកប្រធានាធិបតីនៃសាធារណរដ្ឋលីទុយអានី សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ គឺមានទំហំធំណាស់ លីទុយ អានីលើកទឹកចិត្តឱ្យអាជីវកម្មនៃប្រទេសទាំងពីរសិក្សាស្វែងយល់ និងវិនិយោគក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក។

អញ្ជើញចូលរួមវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Quoc Phuong បានសន្យាថា រដ្ឋាភិបាលវៀតណាមនឹងអមដំណើរធុរកិច្ចនិងអ្នកវិនិយោគលីទុយអានី ក្នុងដំណើរការស្វែងយល់ សហប្រតិបត្តិការ និងអនុវត្តគម្រោងនៅវៀតណាម។

នៅក្នុងវេទិកានេះ ធុរកិច្ចនៃប្រទេសទាំងពីរបានផ្លាស់ប្តូរព័ត៌មាន ស្វែងរកឱកាសសហប្រតិបត្តិការ និងពង្រីកបណ្តាញតភ្ជាប់។ នៅវេទិកានេះ ប្រធា នាធិបតីនៃសាធារណរដ្ឋលីទុយអានី Gitanas Nausėda បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារ និងសហគ្រាសនៃប្រទេសទាំងពីរ៕