លោកស្រី Le Thi Thu Hang ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ថ្លែងនៅពិធីបើក។ (រូបថត៖ VOV)
ជំរុំរដូវក្ដៅវៀតណាម គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយគណៈ កម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស ដើម្បីបង្កើតឱកាសសម្រាប់ អាណិកជនវៀតណាមជំនាន់វ័យក្មេង ស្វែងយល់អំពីឫសគល់របស់ខ្លួន ហើយតភ្ជាប់ ជាមួយមាតុភូមិផងដែរ។ ថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅ ឯបរទេសបានសង្កត់ធ្ងន់ថា៖
“កម្មវិធីជំរុំរដូវក្តៅវៀតណាមគឺសំដៅបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនជំនាន់ក្រោយដើម្បីផ្សាភ្ជាប់ជាមួយមាតុភូមិ ប្រទេសជាតិ ហើយទទួលបានបទពិសោធន៍ និងពង្រីកការយល់ដឹងផ្នែកវប្បធម៌របស់ពួកគេ។ នេះក៏ជាឱកាសសម្រាប់យុវជន វៀតណាមជុំវិញពិភពលោក ប្រាស្រ័យទាក់ទង និងតភ្ជាប់ជាមួយគ្នាទៅវិញទៅមក អាស្រ័យហេតុនេះ យល់ដឹងកាន់តែច្រើនអំពីបងប្អូនជនរួមជាតិរបស់ខ្លួន ជុំវិញពិភពលោក”។
អាណិកជនវ័យក្មេងវៀតណាមចូលរួមជំរុំរដូវក្ដៅឆ្នាំ២០២៤។ (រូបថត៖ VOV)
ប្រតិភូដែលចូលរួមមានអាយុចាប់ពី ១៦ ដល់ ២៤ ឆ្នាំ ដែលជាមុខមាត់គំរូ មាន ស្នាដៃសិក្សាល្អ ហើយរួមចំណែកយ៉ាងសកម្មដល់សហគមន៍ជនវៀតណាមនៅឯ បរទេស។ ក្នុងពិធីបើកជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤ កញ្ញា Nguyen Khue An អាយុ ១៦ ឆ្នាំមកពីចក្រភពអង់គ្លេសបានសម្តែងនូវសេចក្តីរីករាយដោយបានតភ្ជាប់ទំនាក់ ទំនងជាមួយមិត្តភក្តិមកពីគ្រប់ទិសទីលើពិភពលោក ដែលចែករំលែកឫសគល់វៀតណាមដូចគ្នា៖
“នេះគឺជាឱកាសដ៏អស្ចារ្យដើម្បីស្គាល់មិត្តថ្មី ស្វែងយល់ពីទេសភាពចម្រុះរបស់ វៀតណាម ទទួលទានមុខម្ហូបប្លែកៗ នៃតំបន់នីមួយៗ ហើយចូលរួមក្នុងសកម្មភាព មានប្រយោជន៍ជាច្រើនផងដែរ។ មិត្តភក្តិ និងបទពិសោធន៍ថ្មីៗក្នុងដំណើរកម្សាន្តនេះ នឹងជួយយើងខ្ញុំឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសវៀត ណាមដ៏ទំនើបដែលកំពុង អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួន”៕