លោកឧត្តមសេនីយឯក Huynh Chien Thang បានចុះហត្ថលេខាលើកំណត់ហេតុនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ដាញទាក់ទងទាន់ហេតុការណ៍រវាងកងទ័ពវៀតណាមនិងកម្ពុជា។ (រូបថត៖ Viet Trung/qdnd.vn) |
បណ្ដាញទាក់ទងទាន់ហេតុការណ៍នេះ គឺដើម្បីពិភាក្សាឲ្យទាន់ពេលវេលាអំពីបញ្ហានានាដែលជា កង្វល់រួមរបស់ភាគីទាំងពីរ។ នេះគឺជាគម្រោងដ៏មានអត្ថន័យសំខាន់ រួមចំណែកធ្វើឱ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពទាំងពីរនិយាយដោយឡែក។ ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ វង្ស វាសនា បានពាំនាំនូវការ សាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជូនចំពោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម៕

