ទិដ្ឋភាពនៅសន្និបាតលើកទី ១៥ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៣។ (រូបថត៖ VOV) |
សន្និបាតលើកទី១៤ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ដើម្បីឱ្យឯកសារទាំងនេះក្លាយជា «ពន្លឺនាំផ្លូវ» និងជា «ត្រីវិស័យសម្រាប់សកម្មភាព» របស់បក្សទាំងមូល និងប្រជាជន ទាំងមូល ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិក្នុងសម័យកាលបដិវត្តន៍ថ្មីនោះ លោកបានស្នើឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស គណៈកម្មាធិការបក្សគ្រប់ លំដាប់ថ្នាក់ បក្ខជន និងប្រជាជនបន្តចូលរួមផ្ដល់មតិយោបល់ទៅលើខ្លឹមសារ នៃឯកសារ។ លោកអគ្គលេខាបក្ស តូ ឡឹម បានមានប្រសាសន៍ថា៖
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងសុន្ទរកថាបើកសន្និបាត។ (រូបថត៖ VOV) |
“មហាសន្និបាតលើកទី១៤ របស់បក្ស គ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ ដោយមានប្រតិភូចំនួន ១.៥៨៦ នាក់ តំណាងឱ្យបក្ខជនជាង ៥ លាននាក់។ ការិយាល័យនយោបាយ និង គណៈលេខា បានដឹកនាំការជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន របស់មជ្ឈិម និងការិយាល័យនយោបាយ ស្តីពីការងារត្រៀមមហាសន្និបាតបក្សលើក ទី១៤។ ការងាររៀបចំ និងបម្រើមហាសន្និបាតក៏ចាំបាច់ត្រូវត្រៀមយ៉ាងយកចិត្ត ទុកដាក់ ដោយធានាសន្តិសុខ សុវត្ថិភាព និងស្របតាមបទប្បញ្ញត្តិរបស់បក្សផងដែរ។ ដូច្នេះ ខ្ញុំស្នើឱ្យប្រតិភូស្រាវជ្រាវយ៉ាងល្អិតល្អន់នូវរបាយការណ៍របស់អនុគណៈ កម្មការនានា និងខ្លឹមសារដែលការិយាល័យនយោបាយ និងគណៈលេខាបង្ហាញ ទៅកាន់សន្និបាត ដោយផ្តល់មតិយោបល់ បំពេញបន្ថែម ធ្វើយ៉ាងណាឲ្យការងារនេះ មានភាពហ្មត់ចត់ និងពេញលេញបំផុត រួមចំណែកដល់ជោគជ័យនៃមហាសន្និបាត ទូទាំងប្រទេសលើកទី១៤របស់បក្ស”។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


