អត្ថបទនៅលើគេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មានឡាវ (KPL) (រូបថត៖ TTXVN) |
អត្ថបទនេះបានបញ្ជាក់យ៉ាងច្បាស់ថា អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត បានវាយតម្លៃខ្ពស់ចំពោះលោកប្រធានរដ្ឋ តូ ឡឹម ដែលជ្រើសរើសប្រទេសឡាវជាប្រទេសដំបូងគេសម្រាប់ដំណើរទស្សនកិច្ចក្នុងមុខតំណែងថ្មី ដោយបង្ហាញពីការគោរពរបស់បក្ស រដ្ឋវៀតណាម និងរូបលោក តូ ឡឹម ផ្ទាល់ ចំពោះ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរឡាវ-វៀតណាម និងវៀតណាម-ឡាវ។ អត្ថបទបានសង្កត់ធ្ងន់ថា លទ្ធផលនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់លោកប្រធានរដ្ឋ តូ ឡឹម ទៅកាន់ប្រទេសឡាវលើកនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងភាពស្អិតរមួត អភិវឌ្ឍន៍ជានិច្ចនិងសម្រេចបានផ្លែផ្កាច្រើនថែមទៀត៕

