យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង១ព្រឹកថ្ងៃ ទី៦ វិច្ឆិកា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបជិត២៥០ លានករណី ក្នុងនោះករណីស្លាប់ចំនួនជាង៥លានករណី។ អាមេរិកនៅតែជាប្រទេស ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានករណីឆ្លងចំនួនជាង៤៧លានករណី ក្នុងនោះករណីស្លាប់ចំនួនជិត៧៧៥ពាន់ករណី។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។
ចំនួនករណីឆ្លងថ្មីលើពិភពលោកមិនមានសញ្ញាថយចុះទាល់តែសោះ នៅពេលដែលក្នុងរយៈពេល ២៤ម៉ោងកន្លងមក បានរកឃើញករណីឆ្លងថ្មីចំនួនជិត៥០ម៉ឺនករណី។
ក្នុងបរិបទដែលចំនួនករណីឆ្លងថ្មីកំពុងកើនឡើង កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាល សហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី៥ វិច្ឆិកាបានឯកភាពលើការចាក់វ៉ាក់សាំងដូសជំរុញ សម្រាប់ប្រជាពលរដ្ឋទាំងអស់។
ក្រសួងសុខាភិបាលអង់គ្លេសនៅថ្ងៃទី៦ ខែវិច្ឆិកា ក៏បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ធ្វើការណាត់ជួបចាក់វ៉ាក់សាំងដូសជំរុញ សំដៅពន្លឿនដំណើរការអនុវត្តភាពស៊ាំ សហគមន៍ មុនពេលចូលរដូវរងារ។ លោកនាយករដ្ឋមន្រ្តី Boris Johnson ចាត់ទុក យុទ្ធនាការចាក់ដូសជំរុញនេះ គឺជាវិធានការស្នូលក្នុងផែនការសំដៅជៀសវាងការបិទ ខ្ទប់ប្រទេសក្នុងរដូវរងារ ក្នុងនោះ ផ្ដោតសំខាន់ទៅលើការចាក់វ៉ាក់សាំងជាជាងការ អនុវត្តបទបញ្ញត្តិរក្សាគម្លាតសង្គម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
