ប្រទេសសរុបចំនួន ១២៤ បានបោះឆ្នោតគាំទ្រ ហើយគ្មានប្រទេសណាមួយបានបោះឆ្នោតប្រឆាំង និង ១១ ប្រទេសបានអនុប្បវាទ។ សេចក្តីព្រាងកិច្ចព្រមព្រៀងនេះនិយាយអំពីរចនាសម្ព័ន្ធមិនស្មើគ្នាក្នុងការអភិវឌ្ឍថ្នាំ វ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ ដោយទាញមេរៀនពីជំងឺរាតត្បាតកូវីដ ១៩ ដែលបានឆក់យកជីវិតមនុស្សរាប់លាននាក់។
កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងត្រូវបានអនុម័តជាផ្លូវការនៅថ្ងៃទី ២០ ខែឧសភា ក្នុងអំឡុងសម័យប្រជុំពេញអង្គរបស់ WHA។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះនឹងមិនចូលជាធរមានភ្លាមៗនោះទេ ដោយសារឧបសម្ព័ន្ធបន្ថែមលើការចែករំលែកធនធានជំងឺចាំបាច់ត្រូវចរចា ដែលអាចចំណាយពេលដល់ទៅ ២ ឆ្នាំ ហើយបន្ទាប់មកតម្រូវឱ្យមានការផ្តល់សច្ចាប័នពីប្រទេសនីមួយៗ៕
