កាសែត Le Temps បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេស Cassis ដែលបានលើកឡើងនៅថ្ងៃទី ១៦ ខែធ្នូថា ការងារត្រៀមរៀបចំសន្និសីទកំពុងត្រូវបានអនុវត្តនៅក្នុងការសម្របសម្រួលជាមួយទីក្រុងម៉ូស្គូ វ៉ាស៊ីនតោន ក៏ដូចជា G7 និង EU។ លោកបានចង្អុលបង្ហាញថា ប្រទេសស្វីសកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូជាច្រើន ហើយចាប់តាំងពីសន្និសីទលើកដំបូងនៅ Burgenstock ប្រទេសនេះបានព្យាយាមអញ្ជើញរុស្ស៊ីឱ្យចូលរួម។ លោកក៏បានឲ្យដឹងថា សញ្ញាពីសហរដ្ឋអាមេរិក និងប្រធានាធិបតីជាប់ឆ្នោត Donald Trump បាននាំមកនូវសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្ន៕
ប្រទេសស្វីសគ្រោងនឹងធ្វើសន្និសីទលើកទីពីរស្តីពីអ៊ុយក្រែន
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសស្វីស លោក Ignazio Cassis បានបញ្ជាក់ថា ប្រទេសនេះកំពុងសម្របសម្រួលយ៉ាងសកម្មជាមួយសហភាពអឺរ៉ុប (EU) សហរដ្ឋអាមេរិក រុស្ស៊ី និងក្រុមប្រទេសឧស្សាហកម្មទាំង៧ (G7) ដើម្បីរៀបចំសន្និសីទលើកទីពីរស្តីពីអ៊ុយក្រែន។
