“លោកប្រធានាធិបតី Emmanuel Macron បានជ្រើសរើសវៀតណាមជាទីបង្អង់ដំណើរដំបូងគេក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន ដើម្បីបញ្ជាក់ពីទំនាក់ទំនងពិសេសនិងរឹងមាំរវាងប្រជាជាតិទាំងពីរ។ យើងបានចែករំលែកប្រវតិ្តសាស្រ្តរួមដ៏ដ៏វែង ហើយរយៈពេលបីទសវត្សរ៍កន្លងមកនេះ បានមើលឃើញនូវការអភិវឌ្ឍន៍ដោយឥតឈប់ឈរ ទាំងក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ក្នុងដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម ទៅកាន់ប្រទេសបារាំងកាលពីខែតុលាកន្លងទៅ ប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាផ្លូវការ។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនៅវៀតណាម ក្រោយរយ់ពេលត្រឹមតែ៨ខែ គឺជាការបង្ហាញយ៉ាងច្បាស់អំពីគុណភាពនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ជាពិសេសបារាំង ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ”។
លោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម។ រូបថត៖ qdnd.vn |
តាមផែនការ លោកប្រធានាធិបតី Macron នឹងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងពិភាក្សាលើវិស័យសហប្រតិបត្តិការជាច្រើន ដូចជា នយោបាយ សេដ្ឋកិច្ច ការពារជាតិ ការអប់រំ ការស្រាវជ្រាវ វប្បធម៌ ថាមពល និងនវានុវត្តន៍។ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាច្រើនផងដែរ។

