ការដែលខាឌីណាល់ Robert Francis Prevost អាយុ ៦៩ ឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសតាំងជាសម្តេចប៉ាប (ថ្ងៃទី ៨ ឧសភា) គូសសញ្ញាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលសាសនាចក្រមានមេដឹកនាំជាជនជាតិអាមេរិក។ សម្តេចប៉ាបចេះភាសាជាច្រើន និយាយភាសាអង់គ្លេស បារាំង អ៊ីតាលី និងអេស្ប៉ាញ ហើយថែមទាំងចេះភាសាព័រទុយហ្គាល់ ឡាតាំង និងអាឡឺម៉ង់ផងដែរ។
ក្នុងនាមជាសហការីជិតស្និទ្ធរបស់ សម្តេចប៉ាបហ្វ្រាំង សីស សម្តេចប៉ាបថ្មី ឡេអូទី ១៤ ត្រូវបានគេរំពឹងថានឹងបន្តផ្លូវកំណែទម្រង់របស់អ្នកកាន់តំណែងមុន៕
