ថ្លែងមតិនៅសន្និសីទនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា ការអនុវត្តគំរូរៀបចំរដ្ឋបាលទីក្រុង និងការរៀបចំអង្គភាពរដ្ឋបាល ទាមទារឲ្យមានការប្តេជ្ញាចិត្ត ការតស៊ូ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងគ្រប់កម្រិត ផ្នែក និងប្រជាជនគ្រប់រូប។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ។ រូបថត៖ VOV

“រៀបចំការអនុវត្តប្រកបដោយសមកាលកម្ម មានប្រសិទ្ធភាព និងសុក្រិតគំរូរៀបចំរដ្ឋបាលទីក្រុង ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្ត; បង្រួបបង្រួមប្រព័ន្ធរដ្ឋបាលគ្រប់ជាន់ថ្នាក់ឱ្យបានឆាប់រហ័សបន្ទាប់ពីការរៀបចំរួច ធានាការឯកភាព និងភាពរលូនក្នុងការគ្រប់គ្រងរដ្ឋ។ ទីក្រុង Hai Phong ត្រូវអនុវត្តន៍ការងារឃោសនា ផ្សព្វផ្សាយឱ្យបានល្អ ដើម្បីប្រជាជនយល់ច្បាស់អំពីគោលបំណង និងអត្ថន័យនៃសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ទន្ទឹមនឹងនោះ ធ្វើសាមញ្ញបនីយកម្មនីតិវិធីរដ្ឋបាល”។

ប្រធានរដ្ឋសភាបានកត់សម្គាល់ថា ទីក្រុង Hai Phong ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើប្រភពធនធានក្នុងការអភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធសង្គម ទាក់ទាញវិនិយោគិននិងលើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន ឆ្ពោះទៅរកគោលដៅក្លាយជាទីក្រុងឆ្លាតវៃ និងទំនើប៕