ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានចាត់ទុកថា កិច្ចការបរទេសនិងការងារការទូតនាពេលថ្មីៗនេះ ទទួលបានលទ្ធផលនិងសមិទ្ធិផលសំខាន់ៗ មានអត្ថន័យប្រវត្តិសាស្ត្រ បង្កើតជំហរយុទ្ធសាស្ត្រថ្មីសម្រាប់ប្រទេសជាតិ។
ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួបជាមួយឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មការទូតវៀតណាមនៅបរទេស។ រូបថត៖ VOV |
អញ្ជើញវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកអគ្គរដ្ឋទូតនិងបណ្តាប្រធានបេសកកម្មការទូតវៀតណាមនៅក្រៅប្រទេស ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសម្ចាស់ផ្ទះ លោកប្រធានរដ្ឋសភាបានស្នើឱ្យស្ថានទូតនិងស្ថានអគ្គកុងស៊ុល បន្តជំរុញការតភ្ជាប់និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល; សភាជាមួយសភា; កិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី; លើកកម្ពស់ទំនាក់ទំនងក្នុងតំបន់ជាមួយលដ្ឋាន។
ទាក់ទិននឹងវិស័យការទូតសភា ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិនសង្ឃឹមថា បណ្តាឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មតំណាងការទូតវៀតណាមនៅក្រៅប្រទេសនឹងជំរុញសកម្មភាពកិច្ចការបរទេសពហុភាគីរវាងរដ្ឋសភាវៀតណាម ជាមួយអង្គការនានាដូចជា សហភាពសភាអន្តរជាតិ (IPU) ក្រុមប្រឹក្សាសហភាពសភាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)៕

