ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបង្កើនការជួបប្រាស្រ័យរវាងសមាជិកសភា ជាពិសេសសមាជិកសភាវ័យក្មេង និងសមាជិការសភារវាងប្រទេសទាំងពីរ; ពង្រីកបន្ថែមទៀតនូវតួនាទីជាស្ពានដ៏សំខាន់នៃសម្ព័ន្ធសភាមិត្តភាព ក្នុងការជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការអាជីវកម្ម និងកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន។ ជាមួយគ្នានោះ បន្តជំរុញការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងគណៈកម្មាធិការជំនាញ; សម្របសម្រួលដើម្បីសុក្រិតរបៀបរបប និងគោលនយោបាយ កសាងច្រករបៀងផ្លូវច្បាប់ ដើម្បីជួយដល់អាជីវកម្មនៃប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសនីមួយៗ។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន បានអញ្ជើញជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាជប៉ុន លោក Sekiguchi Masakazu។រូបថត៖ VOV |
ក៏នៅក្នុងកិច្ចពិភាក្សានោះដែរ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគីដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងវេទិកាអន្តរសភាពហុភាគី ដូចជាសហភាពសភាពិភពលោក (IPU) ក្រុមប្រឹក្សាអន្តរសភាអាស៊ាន AIPA) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)...។
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងព្រឹទ្ធសភាជប៉ុន៕

