ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខេត្ត Hau Giang។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ១៤ ធ្នូ នៅទីក្រុង Vi Thanh (ខេត្ត Hau Giang) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងគណៈប្រតិភូសមាជិករដ្ឋសភាខេត្ត Hau Giang បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត ដើម្បីជម្រាបអំពីលទ្ធផលនៃសម័យប្រជុំលើកទី ៨ នៃរដ្ឋសភានីតិកាលទី ១៥ ហើយស្តាប់មតិយោបល់ និងអនុសាសន៍របស់អ្នកបោះឆ្នោត។ ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានស្នើថា នាពេលខាងមុខ ខេត្ត Hau Giang ផ្តោតសំខាន់លើការលើកកំពស់គុណភាពអប់រំ និងបណ្តុះបណ្តាល; យកចិត្តទុកដាក់ដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងគោលដៅចុងក្រោយនោះគឺការលើកស្ទួយជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន; អនុវត្តន៍សមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងផលិតកម្ម...; បន្តជំរុញខ្លាំងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ជំនួយជាទឹកប្រាក់ចំនួន ៤ ពាន់លានដុង (១៦ ម៉ឺនដុល្លារអាមេរិក) ពីសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាមដល់ទីក្រុង Vi Thanh ដើម្បីជួយមូលដ្ឋានមានធនធានបន្ថែមទៀតសម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅជនបទ ជួយប្រជាជនធ្វើដំណើរបានងាយស្រួល ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃទីក្រុងផងដែរ៕