ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ទទួលជួបប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ (រូបថត៖ VOV) |
រីឯខ្លួនវិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះ រាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា លោកអគ្គលេខាបក្ស Nguyen Phu Trong មានការរួមវិភាគទានយ៉ាងសំខាន់ រួមចំណែកនាំទំនាក់ទំនងវៀតណាម-កម្ពុជា អភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ព្រមទាំងជាថ្នាក់ដឹកនាំមួយរូបដែលបានលះបង់ពេញ មួយជីវិត ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាជន និងការបូនជ្រុំចំណងសាមគ្គីភាព និងមិត្ត ភាព ដើម្បីការអភិវឌ្ឍរួមនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាផងដែរ។ សម្តេច តេជោ ហ៊ុន សែន មានគោលបំណងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបន្តពង្រឹង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយត្រូវខិតខំជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ចសង្គម ដើម្បីនាំមកនូវជីវភាពរស់នៅល្អប្រសើរជូនប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរ៕

