ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ quochoi.vn) |
“តម្រូវការដែលបានដាក់ចេញគឺចាំបាច់បន្ទាន់ណាស់ ក្នុងនោះ ភាពជាគំរូ ការ ត្រួសត្រាយផ្លូវ និងភាពម៉ឹងម៉ាត់គឺជាកត្តាស្នូល។ យើងមិនត្រឹមតែធ្វើការកាត់បន្ថយ បរិមាណសុទ្ធសាធប៉ុណ្ណោះទេ ថែមទាំងត្រូវផ្សារភ្ជាប់ការងារនេះជាមួយនឹងបញ្ហា រចនាសម្ព័ន្ធ ការរៀបចំ ចាត់តាំងក្បាលម៉ាស៊ីនឡើងវិញឲ្យកាន់តែខ្លាំង ប្រកបដោយ គុណភាព ប្រសិទ្ធភាព និងភាពរលូន។ ខ្ញុំក្រើនរំលឹកការងារសំខាន់ៗមួយចំនួនដូច តទៅ នោះគឺ កសាង និងអនុវត្តគំរូរួមសម្រាប់ការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធ នយោបាយវៀតណាម ដើម្បីបំពេញតាមតម្រូវការ និងភារកិច្ចក្នុងសម័យបដិវត្តន៍ថ្មី”។
លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ស្មារតី ទទួលខុសត្រូវខ្ពស់ ប្រមូលផ្តុំបញ្ញា និងការខិតខំប្រឹងប្រែងដើម្បីសម្រេចកិច្ចការសំខាន់ ពិសេសទាំងនេះ៕

