ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda និងលោក ជំទាវ។ (រូបថត៖ VOV) |
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ លឿង គឿង និងលោក ប្រធានាធិបតី Gitanas Nauseda បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេស ទាំងពីរជួបពិភាក្សាការងារ ដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរនាពេលកន្លងមក និងស្នើទិសដៅកិច្ចសហប្រតិបត្តិការនាពេល ខាងមុខ។ មេដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហ ប្រតិបត្តិការរវាងក្រសួង និងដៃគូនៃប្រទេសទាំងពីរផងដែរ៕

