ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញទទួលជួប ប្រធានរណសិរ្សឡាវកសាងជាតិ លោក Sinlavong Khoutphaythone។ (រូបថត៖ VNA) |
រីឯខ្លួនវិញ ប្រធានមជ្ឈិមរណសិរ្សឡាវកសាងជាតិ លោក Sinlavong Khoutphaythone បានសង្កត់ធ្ងន់ថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ហើយយកចិត្តទុកដាក់ ជួយឧបត្ថម្ភ និងបង្កើតលក្ខ ខណ្ឌអំណោយផលសម្រាប់ប្រជាជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការក្នុង ប្រទេសឡាវ។
នាថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក To Lam បានមកសួរសុខទុក្ខអតីត អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Choummaly Sayasone; អតីតអគ្គលេខា បក្សនិងជាប្រធានរដ្ឋឡាវលោក Bounnhang Vorachith និងអតីតនាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong។ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ ចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរត្រូវ បន្តពង្រឹងទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ; បង្កើនប្រសិទ្ធភាពដោយឥត ឈប់ឈរនៃកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រម ព្រៀងរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ត្រូវបន្តយកចិត្តទុកដាក់ដល់ការអប់រំ ឃោសនាដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយអំពី ប្រពៃណីទំនាក់ទំនងពិសេសនៃប្រទេសទាំងពីរផងដែរ៕

