ប្រជាជនរង់ចាំចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅផ្ទះបុណ្យសពជាតិនៃទីក្រុងហាណូយ (រូបថត៖ VOV) |
“លោកអគ្គលេខាបក្សគឺជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃ ជាពិសេសជាមួយនឹងការងារដើម្បីប្រជាជន ពោលគឺដើម្បីឲ្យប្រជាជនជាអ្នកមាន ប្រទេសជាតិខ្លាំងមាំមួន សង្គមយុត្តិធម៌ ប្រជាធិបតេយ្យ និងអារិយ្យធម៌។ យើងខ្ញុំមានបំណងចង់ជួបលោកអ៊ុំជាលើកចុងក្រោយ។ នេះជាបំណងប្រាថ្នារបស់យើងខ្ញុំ ដូច្នេះមិនថាដោយរបៀបណាទេ យើងខ្ញុំក៏នឹងរង់ចាំដើម្បីបានចូលគោរពវិញ្ញាណក្ខ័ន្ធលោកអ៊ុំ”។
“យើងខ្ញុំមកទីនេះរង់ចាំតម្រង់ជួរតាំងពីម៉ោង១ទៀបភ្លឺ។ ខ្ញុំអាណិតលោកអ៊ុំខ្លាំងណាស់ហើយត្រឹមតែមានបំណងចង់ជូនដំណើរលោកអ៊ុំ ទៅកន្លែងសម្រាកចុងក្រោយ”។
គណៈប្រតិភូម៉ាឡេស៊ីមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅផ្ទះបុណ្យសពជាតិ។ (រូបថត៖ VOV) |
ប្រជាជនគ្រប់ស្រទាប់បន្តមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅសាលប្រជុំ Thong Nhat (ទីក្រុងហូជីមិញ)។ (រូបថត៖ VOV) |
ក្នុងពេលជាមួយគ្នានោះ នៅភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh ដែលជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស នាព្រឹកថ្ងៃទី ២៦ កក្កដា មានគណៈប្រតិភូប្រមាណ១០០ក្រុម បានចុះឈ្មោះចូលគោរពវិញ្ញាណក្ខន្ធពីម៉ោង៧ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់។
យោងតាមគណៈកម្មការរៀបចំពិធីបុណ្យសពជាតិ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១៩:៣០នាទី យប់ថ្ងៃទីទី ២៥ កក្កដា ដែលជាថ្ងៃដំបូងនៃពិធីបុណ្យសពជាតិ មានគណៈប្រតិភូចំនួន ១.៥៦៥ ក្រុម (ដោយមានមនុស្ស ៥៥.៦០០ នាក់) រួមមានគណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួង ស្ថាប័ន មូលដ្ឋាន អង្គភាព កងកម្លាំងប្រដាប់អាវុធ អង្គទូត តំណាងអង្គការនិងមិត្តភក្តិអន្តរជាតិ និងជនរួមជាតិបានមកគោរពវិញ្ញាណក្ខន្ធ ផ្ញើរកម្រងផ្កាចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារលោកអគ្គលេខាបក្ស Nguyen Phu Trong នៅផ្ទះបុណ្យសពជាតិ - លេខ ៥ វិថី Tran Thanh Tong (ហាណូយ) សាលប្រជុំ Thong Nhat (ទីក្រុងហូជីមិញ) និងស្រុកកំណើតរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ៕



