នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Austin ទៅកាន់ប្រទេសជប៉ុន ចាប់តាំងពី គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Shigeru Ishiba ត្រូវបានបង្កើតឡើងក្នុង ខែតុលា។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក្នុងកិច្ចប្រជុំមួយនៅទីក្រុងតូក្យូ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤។ រូបថត៖ Kyodo/TTXVN |
ក្នុងជំនួបពិភាក្សានៅទីក្រុងតូក្យូ រដ្ឋមន្ត្រីទាំងពីរបានយល់ព្រម ពង្រឹងសម្ព័ន្ធភាព សូម្បីតែបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេ រិក លោក Donald Trump ចូលកាន់តំណែងក៏ដោយ។ រដ្ឋមន្ត្រីការពារជាតិអា មេរិក លោក Austin ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ត្រីភាគីជាមួយកូរ៉េខាងត្បូងក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួម។
រិងខ្លួនវិញលោក Nakatani បានលើកឡើងពីភាពចាំបាច់ក្នុងការពង្រឹង សមត្ថភាពការពារប្រទេសសម្ព័ន្ធមិត្ត និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ក្នុងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយកូរ៉េខាងត្បូង អូស្ត្រាលី និងប្រទេសដ ទៃទៀត៕

