មុននោះ រដ្ឋបាលទីក្រុ Magdeburg ក៏បានប្រកាសពីការបង្ហូតទង់ជាតិនៅពាក់កណ្តាលបង្គោលនៅក្នុងទីភ្នាក់ងារនានារបស់ទីក្រុងនេះ។ ផ្សារបុណ្យណូអែល ដែលត្រូវប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ២៩ ខែធ្នូ តាមផែនការដើមក៏បានបិទទ្វារបន្ទាប់ពីការវាយប្រហារនេះ។
ទិដ្ឋភាពនៃផ្សារបុណ្យណូអែល Magdeburg កន្លែងកើតហេតុនៃការវាយប្រហារដោយរថយន្ត។ រូបថត៖ BMFTV |
នាថ្ងៃដដែលនោះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងអ្នកនយោបាយនានាបានត្រួតពិនិត្យកន្លែងកើតហេតុនៃការវាយប្រហារ និងចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៅព្រះវិហារ Magdeburg ។ ថ្លែងក្នុងទីក្រុង Magdeburg លោក Scholz បានសន្យាថា ប្រទេសអាល្លឺម៉ង់នឹងឆ្លើយតប "ដោយកម្លាំងច្បាប់ទាំងអស់" ។ លោកអធិកាបតី Scholz ក៏បានអំពាវនាវឱ្យមានសាមគ្គីភាព ក្នុងបរិបទដែលប្រទេសនេះត្រូវបានរង្គោះរង្គើដោយការជជែកដេញដោលគ្នាយ៉ាងខ្លាំងលើបញ្ហាអន្តោប្រវេសន៍និងសន្តិសុខ នៅមុនការបោះឆ្នោតខែកុម្ភៈ ឆ្នាំ ២០២៥។

