ជាមួយនឹងលទ្ធផលនេះ អេស្ប៉ាញបានឈ្នះជើងឯក EURO ជាលើកទី៤ក្នុងប្រវត្តិសាស្ត្រ។

បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅពហុកីឡាដ្ឋាន Olympia ភាពសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ក៏បានផ្តល់រង្វាន់ជាកីឡាករឆ្នើមនៃ EURO ២០២៤ ដល់ខ្សែបម្រើ Rodri របស់ក្រុមអេស្ប៉ាញ។ ពានរង្វាន់កីឡាករវ័យក្មេងឆ្នើមនៃ EURO ២០២៤ បានទៅលើកីឡាករ Lamine Yamal អាយុ ១៧ ឆ្នាំ របស់ក្រុមអេស្ប៉ាញ ជាខ្សែប្រយុទ្ធស្លាបស្តាំ ដែលបានស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៤ ដង៕