អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបអគ្គលេខាធិការរងទីមួយនៃគណបក្សមហាសន្និបាតប្រជាជាតិអាហ្វ្រិកលោកស្រី Nomvula Mokonyane (រូបថត៖ Van Hieu/VOV) |
នាព្រឹកថ្ងៃទី ២០ ឧសភា នៅទីស្នាក់ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបអគ្គលេខាធិការរងទីមួយ នៃគណបក្សមហាសន្និបាតប្រជាជាតិអាហ្វ្រិក (ANC) អាហ្រ្វិកខាងត្បូង កំពុងកាន់អំណាចនៅអាហ្វ្រិកខាងត្បូងលោកស្រី Nomvula Mokonyane ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ឧសភា។ អគ្គលេខាបក្ស លោកតូ ឡឹម បានស្វាគមន៍ និងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែករឹតបន្តឹងទំនាក់ទំនងរវាងភាគីទាំងពីរ និងជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងប្រពៃណីល្អប្រសើររវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង។
អគ្គលេខាធិការរងទីមួយ ANC លោកស្រី Nomvula Mokonyane បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅវៀតណាមមានគោល បំណងអនុវត្តលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់រវាងអគ្គលេខាបក្ស លោកតូ ឡឹម និងប្រធាន ANC ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បង្ហាញពីការប្តេជ្ញាចិត្តរបស់គណបក្ស ANC ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ; ជឿជាក់ថា លទ្ធផលដ៏ល្អនៃដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យគណបក្ស ANC រៀបចំផែនការកសាងបក្ស និងគោលនយោបាយកំណែទម្រង់ ដើម្បីដឹកនាំប្រទេសប្រកបដោយប្រសិទ្ធ ភាពនាពេលខាងមុខ៕

