លោកអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងកម្មវិធី។ រូបថត៖ Van Hieu/VOV |
កម្មវិធីនេះសំដៅលើកតម្កើងដល់គំរូលេចធ្លោទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ ក្នុងការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ និងបង្ហាញពីសារដ៏សំខាន់នៃសេចក្តីប្រាថ្នាកសាងប្រទេសជាតិរីកចម្រើននិងសុភមង្គលនៅក្នុងយុគសម័យថ្មី។
អគ្គលេខាបក្សលោក តូ ឡឹម និងលេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Tran Cam Tu ប្រគល់វិញ្ញាបនបត្រ និងវត្ថុអនុស្សាវរីយ៍ដល់បុគ្គលឆ្នើមៗ។ រូបថត៖ ថុង ញ៉ាត់/TTXVN។ |
អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅកម្មវិធីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងប្រឈមមុខនឹងពេលវេលាប្រវត្តិសាស្ត្រមួយ ដើម្បីបង្កើតអព្ភូតហេតុថ្មីៗ និងឆាប់សម្រេចបានសេចក្តីប្រាថ្នារបស់លោកប្រធានហូជីមិញ។ ដូច្នេះហើយ អគ្គលេខាបក្សបានស្នើឱ្យអាជ្ញាធរ គ្រប់ជាន់ថ្នាក់ បន្តលើកកម្ពស់ឆន្ទៈដ៏មោះមុត ស្មារតីស្នេហាជាតិ និងការប្តេជ្ញាចិត្តសិក្សារៀនសូត្រនិងធ្វើតាមកំរូរបស់លោកប្រធានហូជីមិញនៅក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដើម្បីអនុវត្តប្រកបដោយដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ និងគោលនយោបាយយុទ្ធសាស្ត្ររបស់បក្ស។ បក្សទាំងមូល និងប្រព័ន្ធនយោបាយទាំងមូលត្រូវយកចិត្តទុកដាក់លើការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងសុពលភាពនូវគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត; ថែទាំជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្រុមងាយរងគ្រោះ ដោយធានាមិនទុកឱ្យនរណាម្នាក់នៅពីក្រោយឡើយ។
“កម្មាភិបាលនិងបក្ខជនម្នាក់ៗ ដំបូងបង្អស់គឺថ្នាក់ដឹកនាំ គួរតែធ្វើជាគំរូតាមរយៈសកម្មភាពជាក់ស្តែងនិងលទ្ធផលជាក់ស្តែង ក្លាយជាអ្នកបំផុសគំនិតនិងជំរុញបំណងប្រាថ្នាចូលរួមចំណែកក្នុងសមូហភាព មូលដ្ឋាន ភ្នាក់ងារ និងអង្គភាពនីមួយៗ។ ប្រជាជនវៀតណាមម្នាក់ៗ គួរតែខិតខំឈានឡើងដោយឥតឈប់ឈរ ដើម្បីភាពខ្លួនទីពឹងខ្លួន ដោយរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ គំរូឆ្នើមម្នាក់ៗក្នុងការសិក្សា និងធ្វើតាមគំរូរបស់លោកប្រធានហូជីមិញ ត្រូវតែរីកសាយភាយគុណតម្លៃដែលបានបង្កើតឡើង ហើយបន្តចូលរួមចំណែកកាន់តែច្រើនដល់ដំណើរការអនុវត្តន៍បំណងប្រាថ្នារបស់លោកប្រធានហូជីមិញ”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


