អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយាអញ្ជើញមកដល់ទីក្រុង Minsk ដោយចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបេឡារុស្ស (រូបថត៖ Van Hieu/VOV)

អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋាន Minsk ប្រទេសបេឡារុស្សនាថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) មានឧបនាយករដ្ឋមន្ត្រី Anatoly Sivak; រដ្ឋមន្ត្រីក្រសួងការបរទេស Maxim Ryzhenkov; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារុសប្រចាំនៅវៀតណាម Uladzimir Baravikou; ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបេឡារុស Nguyen Van Ngu; កម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ ជនវៀតណាមនៅប្រទេសបេឡារុស្ស។

កម្មាភិបាលតំណាងស្ថានទូត និងសហគមន៍ជនវៀតណាមនៅបេឡារុសទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា (រូបថត៖ Van Hieu/VOV)

នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសបេឡារុស្សរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្រោយរយៈពេល១១ឆ្នាំកន្លងមក។ ដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកបង្កើតកម្លាំងជំរុញសម្រាប់ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងបេឡារុស្ស ឱ្យមានការអភិវឌ្ឍជាក់ស្តែង ជំរុញសក្កានុពលរបស់ភាគីទាំងពីរ ដើម្បីនាំមកនូវលទ្ធផលសហប្រតិបត្តិការជាក់លាក់បន្ថែមទៀតនាពេលខាងមុខ៕